Showing posts with label ខឹម វាសនា. Show all posts

Leauge For Democracy Party (LDP) , khem veasna, ldp, Khem Veasna Quote, ខឹម វាសនា,

ចុចអានបន្ត →

ថ្ងៃអាទិត្យ ​ទី​២៨ ខែ​កញ្ញា​ ឆ្នាំ​២០១៤វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក​មិញនេះ​​​​ ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ​ បានរៀប​ចំ​ ​ជួប​ជា​មួយ​សមា​ជិក​ និង​អ្នក​គាំទ្រ​របស់​គណបក្ស ​ ដែល​​ប្រារព្ធ​ធ្វើទីស្នាក់ការសាខាប្រចាំខេត្តសៀមរាប ​ស្ថិត​នៅ​ ​ផ្ទះ​លេខ​០៥៨ ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប ខេត្ត​សៀម​រាប។
ហើយវាគ្មិន​ដែលបានចូលរួមក្នុង​វេទិកា​នេះ​គឺ ​លោក​ ខឹម​ វាសនាប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​។
 
វីដីអូភាព១
 
វីដីអូភាព២
 
វេទិកាសាធារណៈខេត្តសៀមរាប ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ( មានវីដីអូ)

ថ្ងៃអាទិត្យ ​ទី​២៨ ខែ​កញ្ញា​ ឆ្នាំ​២០១៤វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក​មិញនេះ​​​​ ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ​ បានរៀប​ចំ​ ​ជួប​ជា​មួយ​សមា​ជិក​ និង​អ្នក​គាំទ្រ​របស់​គណបក្ស ​ ដែល​​ប្រារព្ធ​ធ្វើទីស្នាក់ការសាខាប្រចាំខេត្តសៀមរាប ​ស្ថិត​នៅ​ ​ផ្ទះ​លេខ​០៥៨ ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប ខេត្ត​សៀម​រាប។
ហើយវាគ្មិន​ដែលបានចូលរួមក្នុង​វេទិកា​នេះ​គឺ ​លោក​ ខឹម​ វាសនាប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​។
 
វីដីអូភាព១
 
វីដីអូភាព២
 
ចុចអានបន្ត →

លោកពូខឹម វាសនា នៅក្នុងកិច្ចប្រជុំICAPP ប្រារព្ធនៅទីក្រុង កូឡុំបូ ប្រទេសស្រីលង្កា ១៩ កញ្ញា ២០១៤ .
ឯកឧត្តម លោក លោកស្រី ខ្ញុំបាទឈ្មោះខឹមវាសនាជាប្រធានគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ នៃប្រទេសកម្ពុជា។ខ្ញុំមានសេចក្តីរីករាយ ដែលបានមកជួបអ្នកទាំងអស់គ្នាក្នុងពេលនេះ។
ក្នុងកំឡុងពេលពីសតវត្យទី២០ទៅ២១ សហគមសេដ្ឋកិច្ច មានតួនាទីយ៉ាងសំខាន់ ជាកំលាំងជំរុញអោយមានការរីកចំរើននៃវិស័យសង្គម វិស័យនយោបាយ វិស័យវប្បធម៌ និងការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ច។ ការចូលរួមសហការគ្នាផ្នែកសេដ្ឋកិច្ច ក្លាយទៅជាកំលាំងយ៉ាងសំខាន់មួយសំរាប់ការរីកលូតលាស់ នៃប្រទេសដែលមានលក្ខណ:ទំនើប។
ឆ្នាំ១៩៩៧គឺជា ឆ្នាំនៃវិបត្តិសេដ្ឋកិច្ចអាស៊ី ហើយវាក៏ជាតំរុយយ៉ាងច្បាស់មួយដែលបង្ហាញថា សហគមន៍ប្រជាជាតិអាស៊ីអគ្នេយ៍ អាស៊ានASEAN ត្រូវតែមានការសហការមួយដែលមានលក្ខណ: ទូលំទូលាយជាងនេះ ក្នុងវត្ថុបំណងរក្សាអោយបាននូវស្ថេរភាពនិងការរីកលូតលាស់។ សហគមន៍ប្រជាជាតិ អាស៊ានASEAN ក៏បានបង្ហាញនូវសេ្ថរភាពគួរអោយសំគាល់បានផងដែរ ក្នុងកំឡុងវិបត្តិសេដ្ឋកិច្ចក្នុងពេលថ្មីៗនេះ ហើយ កំពុងមានតំណើរការល្អក្នុងកំរិតខ្ពស់គួរអោយកត់សំគាល់ជាងឆ្នាំ២០១២កន្លងមក។ ពាណិជ្ជកម្មក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ASEANដូចគ្នា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការងើបឡើងវិញនៃសេដ្ឋកិដ្ឋ ហើយលទ្ធផលនៃការរីកលូតលាស់នេះ សំខាន់គឺបានដោយសារការនាំចេញក្នុងចំណោមសមាជិកASEAN ដូចគ្នា។ ការនេះ វាច្បាស់ណាស់ថា ការចងបាច់គ្នាក្នុងចំណោមប្រទេស អាស៊ាន ASEAN ធ្វើអោយប្រទេសទាំងអស់នេះរឹងមាំ។
នេះគឺជាហេតុដែលពួកយើងទាំងអស់គ្នាមកទីនេះ យើងមកទីនេះព្រោះយើងជឿជាក់ថា នៅបែកគ្នាពួកយើងនឹងស្លាប់ ចងសម្បាច់គ្នាពួកយើងនឹងរីកចំរើន។យើងមិនមែនមកទីនេះដើម្បីសួរគ្នាថា តើយើងគួរសហការគ្នាឬអត់នោះទេ ប៉ុន្តែយើងត្រូវសួរគ្នាថា តើយើងសហការគ្នាយ៉ាងម៉េច ទើបការសហការ នេះមានប្រសិទ្ធភាព។ គ្មានសង្ស័យអ្វីឡើយ សមាហរណណកម្មសេដ្ឋកិច្ចអាស៊ី Asia ពិតជាសំខាន់ណាស់ តែវាត្រូវ កសាងឡើងលើបាតគ្រឹះ ស្មោះត្រង់ និងបាតគ្រឹះសុចរិត។
ការសហការមិនអាចសំរេចបានទេ បើសិនណាយើងសំលឹងឃើញតែផល ប្រយោជផ្ទាល់ខ្លួន ដោយមិនបានធ្វើអោយបានទទួលផលទាំងអស់គ្នានោះ។ ការ សហការអាចប្រព្រិត្តទៅបាន ដរាបណា ប្រទេសដែលចូលរួមសហការ ហើយខ្លួនជាប្រទេសខ្លាំង មិនស្វែងរកផលចំណេញ ពីការចំណាយនៃរដ្ឋទន់ខ្សោយដែលជាសមាជិកខ្លួន។ គ្មានសុច្ចរិតភាព ការសហការ គ្រាន់តែជាពាក្យ គ្មានសុច្ចរិតភាព ការសហការវាគ្រាន់តែជាការប្រកួតប្រជែងបែបថ្មី គ្មានសុចរិតភាពការនិយាយរបស់នៅថ្ងៃនេះវាគ្រាន់តែជារបស់ឥតបានការ។
ប្រជាជាតិអាស៊ី អ្នកត្រូវតែយល់អោយច្បាស់ និង ត្រូវពិចារណាអោយឃើញច្បាស់ដោយខ្លួនឯង រហូតដល់ជឿជាក់ថា សុច្ចរិតភាព ជាបាតគ្រឹះនៃការសហការប្រកបដោយជោគជ័យ បើមិនដូច្នោះទេ ពាក្យសហការៗ របស់ពួកគេទាំងអស់គ្នា វាគ្រាន់តែឃ្លាឃ្លោងដែលធ្វើអោយពិរោះជក់ចិត្តតែប៉ុណ្ណោះ ប៉ុន្តែ វានឹងមិនអាចធ្វើអោយចេញជាសកម្មភាពពិតប្រាកដឡើយ។
នៅចុងបញ្ចប់នេះ ខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នានូវគំនិតមួយរបស់ខ្ញុំ ដែលវាជាគំនិតផុសចេញពីក្នុងជំរៅចិត្តពិតប្រាកដរបស់ខ្ញុំ។ មនុស្សយ៉ាងច្រើន បានជឿជាក់ថា នៅបែកគ្នាពួកគេនឹងស្លាប់ ចងសម្បាច់ភ្ជាប់ជាមួយគ្នា ជាមធ្យោបាយដែលជួយអោយពួកគេរីកចំរើន។ ជាចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ បើទោះជាខ្ញុំនៅម្នាក់ឯងធ្វើអោយខ្ញុំមានការរីកចំរើន នៅជាមួយអ្នក ខ្ញុំនឹងស្លាប់ ក៏ខ្ញុំត្រូវតែនៅជាមួយអ្នកដែរ។ ហេតុអ្វី? ចំលើយ ងាយៗស្រួលយល់ គឺខ្ញុំស្រឡាញ់អ្នក ខ្ញុំចង់រួមសុខរួមទុក្ខជាមួយអ្នក ទោះក្នុងសុមង្គលក៏ដោយ ក្នុងទុក្ខសោកក៏ដោយ ក្នុងរឿងល្អក៏ដោយ ក្នុងរឿងអាក្រក់ក៏ដោយចុះ។ ខ្ញុំមិនសហការជាមួយអ្នក ព្រោះតែខ្ញុំចង់បានអ្វីផ្សេងនោះទេ ឬព្រោះតែអ្នកជាពូជសាសន៍ដូចខ្ញុំ ឬព្រោះតែខ្ញុំជាជនជាតិដូចអ្នកនោះក៏ទេដែរ។ នេះហើយជាក្តីស្មោះត្រង់ពិត ជាភាពសុច្ចរិតពិត ដែលធាតុទាំងពីរនេះជាបាតគ្រឹះពិត នៃការសហការដ៏ពិត ប្រាកដ។ ការសហការពិតមិនដែលមានផលអវិជ្ជមានឡើយ។ សូមអរគុណ៕

more see video Click here 

សន្និបាតអន្តរជាតិនៃគណបក្សនយោបាយ នៅអាស៊ី (ICAPP)ទីក្រុងកូឡុំបូប្រទេសស្រីលង្កា

share this

Blogger templates. Proudly Powered by Blogger.