នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លាលែង ពីដំណែង ដោយសាររឿងនាវាលិច

(ចេញផ្សាយថ្ងៃទី 27-04-2014, 9:22 am) | ប្រែសម្រួលដោយ៖ អូន ឆេងប៉រ

លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង
បាន​ សម្រេចប្រកាសលាលែងពីតំណែងជាផ្លូវការហើយ កាលពីថ្ងៃសៅរ៍ ក្នុងអ្វីដែល លោកបានហៅថា ជាការឆ្លើយតបចំពោះចំណាត់ការមិនគ្រប់ជ្រុងជ្រោយ និងមិនសូវមានប្រសិទ្ធភាព ក្នុងប្រតិបត្តិការណ៍ ជួយសង្គ្រោះជនរងគ្រោះដោយសារការលិចនាវា កាលពីសប្ដាហ៍មុន នៅសមុទ្រប៉ែកនិរតីនៃប្រទេស។ លោក ជុង ហុងវុន បានអានសារប្រកាសពីការលាលែងពីតំណែងរបស់លោក ជានាយករដ្ឋមន្ត្រី ដែលត្រូវបានគេផ្សាយ ផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ក្នុងស្រុកនានារបស់កូរ៉េខាងត្បូង ដែលក្នុងនោះលោក ជុង បានគូសបញ្ជាក់ថាការសម្រេច ចិត្តលាលែងពីតំណែងនៅលើកនេះ ជា«រឿងត្រឹមត្រូវដែលគួរធ្វើ» ។ បើតាមអ្វីដែលលោក ជុង បានប្រកាសកាលពីយប់មិញ លោកចង់លាលែងពីតំណែងលឿនជាងនេះផង តែដោយសារតែ ជាបន្ទាន់ភ្លាមៗ លោកត្រូវចាំបាច់ទទួលបន្ទុក ការងារជួយសង្គ្រោះ និងស្រង់សាកសពជនរងគ្រោះដោយហេតុការណ៍ លិចនាវាដឹកអ្នកដំណើរ ហេតុការណ៍គ្រោះមហន្តរាយដែលមកទល់ពេលនេះ ឆក់យកជីវិតមនុស្សជិត២០០នាក់ ហើយ ខណៈដែលជាង១០០នាក់ទៀត បន្តបាត់ខ្លួន ដែលជនរងគ្រោះភាគច្រើនជាសិស្សសាលា។ លោក ជុង ហុងវុន វ័យ៦៩ឆ្នាំ បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ក្រោមការឧទ្ទេសនាមរបស់លោកស្រីប្រធានាធិបតី ប៉ាក គឿនហ៊ី ហើយត្រូវបានរដ្ឋសភាជាតិកូរ៉េខាងត្បូងជ្រើសតាំងជាផ្លូវការ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៣មក៕
source : http://www.fpmonline.net/article/59874

About the Author

Write admin description here..

0 comments:

share this

Blogger templates. Proudly Powered by Blogger.