Showing posts with label ចំណេះដឹង. Show all posts

Google Translate ត្រូវបានគេទទួលស្គាល់ថា ជាប្រព័ន្ធបកប្រែស្វ័យប្រវត្តិមួយ ដ៏ពេញនិយមសំរាប់ពិភពលោក។ ចំនែកការបកប្រែភាសាខ្មែរ នៅមិនទាន់អាចទទួលយកបាននៅឡើយ។ ដូច្នេះយើងម្នាក់ៗអាចជួយកែតម្រូវគ្នា ដើម្បីអោយគុណភាពនៃការបកប្រែកាន់តែប្រសើរឡើង។
ខាងក្រោមនេះជាឧទាហរណ៍មួយ សំរាប់អោយនិយមន័យពាក្យថា LDP
.
របៀបកែរសំរួល ពាក្យក្នុងម៉ាស៊ីនបកប្រែ Google translate
1. ចូល Google translate
2.  ប្រភពដើមរើសយកភាសាអង់គ្លេស នឹង ខាងលទ្ធផលរើសយកភាសាខ្មែរ
រូបភាព ១
3. វាយពាក្យ ldp ចូលសាក់មើល  ដោយសារតែដំបូង ក្រុមហ៊ុន Google មិនទាន់ បកប្រែអោយយើងបានល្អប្រសើរនិងត្រឹមត្រូវទេ ចឹងយើងនាំគ្នាកែរទាំងអស់គ្នា ព្រោះកាលណាមាន មនុស្សចូលកែច្រើនGoogle យល់ថាពាក្យនោះជាពាក្យត្រឹមត្រូវ
4. ចុចឧបករណ៌មួយ ឈ្មោះថា improve translation
រូបភាព២

5. លុបពាក្យដែល Google បកប្រែ ខុសពីមុន ជំនួសដោយ ពាក្យ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
រូបភាព៣

ធ្វើអោយបានគ្រប់គ្នា នោះពាក្យនេះនឹងត្រូវបានត្រួតពិនិត្យដោយ Google រួចកែសំរួលឡើងវិញហើយ។

កែរការបកប្រែពាក្យរបស់ LDP ជាភាសាខ្មែរក្នុង google ទាំងអស់គ្នា

ចុចអានបន្ត →

Lee Kuan Yew
Lee Kuan Yew
នៅ​ពេល​ដែល​គេ​និយាយ​អំពី​ប្រទេស​សិង្ហបុរី ដែល​រីក​ចម្រើន​មក​ទល់​សព្វថ្ងៃ គេ​មិន​អាច​មិន​និយាយ​អំពី​ឈ្មោះ​លោក លីខ្វាន់យូ ទេ ព្រោះ​លោក​លីខ្វាន់យូ (Lee Kuan Yew) ជា​បិតា​ស្ថាបនិក (Founding Father) នៃ​ប្រទេស​សិង្ហបុរី​សម័យ​ទំនើប (modern Singapore) និង​ជា​រដ្ឋ​បុរស (statesman) ដ៏​ឆ្នើម​របស់​ប្រទេស​សិង្ហបុរី។ លោក​ត្រូវ​គេ​ផ្ដល់​គោរមងារ​ជា «គរុគណ -mentor» ដែល​មាន​ន័យ​ថា​ជា «គ្រូធំ» ឬ «សម្ដេច​ព្រះ​គ្រូ» សម្រាប់​ផ្ដល់​ដំបូន្មាន​ល្អៗ ដល់​រដ្ឋ​មន្ត្រី​សិង្ហបុរី ពី​ឆ្នាំ២០០៤ ដល់ ឆ្នាំ២០១១។ អត្ថបទ​នេះ​ផ្ដោត​ជា​សំខាន់​លើ​របៀប​ដឹកនាំ (leadership) របស់​លោក​លីខ្វាន់យូ ពោល​គឺ​គោល​នយោបាយ​សំខាន់ៗ​ដែល​លោក​លីខ្វាន់យូ​ធ្លាប់​អនុវត្ត​ ចាប់​ពី​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ០៥ ខែមិថុនា ឆ្នាំ១៩៥៩ ទៅ​ទល់​នឹង​ឆ្នាំ១៩៩០ (កាន់​អំណាច ៣១ឆ្នាំ)។ ចំណុច​សំខាន់ៗ ដែល​គេ​គួរ​ស្វែង​យល់​អំពី​ប្រទេស​សិង្ហបុរី៖ ១-ជា​ប្រទេស​តូច​ មាន​ផ្ទៃ​ដី​មិន​ដល់ ២៥ គីឡូម៉ែត្រ​ គុណ​នឹង​២៥គីឡូម៉ែត្រ​(ផ្ទៃដីជាង ៧០០គីឡូម៉ែត្រការ៉េ) ផង ប៉ុន្តែ​មាន​អាកាសយានដ្ឋាន​ធំ​លំដាប់​កំពូល​របស់​ពិភពលោក។ ២-ជា​ប្រទេស​ដែល​ស្ទើរ​តែ​គ្មាន​ធនធាន​ធម្មជាតិ រហូត​ដល់​សូម្បី​តែ​ទឹក​ស្អាត ក៏​ត្រូវ​ទិញ​ពី​ប្រទេស​ម៉ាឡេស៊ី​ដែរ។ រហូត​មក​ទល់​នឹង​ពេល​នេះ ក៏​សិង្ហបុរី​នៅ​តែ​ទិញ​ទឹក​ស្អាត​ពីម៉ាឡេស៊ី​ដដែល ព្រោះ​ការ​ផលិត​ទឹក​ស្អាត​ដោយ​ចម្រាញ់​ពី​ទឹក​សមុទ្រ បង្ក​ហានិភ័យ​ខ្ពស់ ព្រោះ​ម៉្យាង ទឹក​មាន​សារធាតុ​វិទ្យុុសកម្ម​ដែល​ប្រើ​វិធីណា​ ក៏មិន​អាច​ជម្រុះ​ចោល​បាន និង​ម៉្យាង​ទៀត ចម្រាញ់​ទឹក​ស្អាត​ខ្លួន​ឯង សិង្ហបុរី​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ជាង​ទិញ​ពី​គេ​ស្រាប់។ ៣-ជា​ប្រទេស​ដែល​មាន​កំពង់​ផែ​អន្តរជាតិ​ខ្នាត​ធំ លំដាប់​អន្តរជាតិ។ ៤-ក្រោយ​ពេល​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ សិង្ហបុរី​ខ្សត់ខ្សោយ​ធនធាន​គ្រប់​សព្វបែបយ៉ាង​ទាំង​អស់ ទាំង​ធនធាន​មនុស្ស និង​ធនធាន​ធម្មជាតិ។ ៥-សិង្ហបុរី​ជា​ប្រទេស​ដែល​មាន​សុខ​សុវត្ថិភាព​បំផុត​នៅ​ក្នុង​ពិភពលោក ទោះ​បី​មនុស្ស​ចង់​ធ្វើ​ដំណើរ​កណ្ដាល​អាធ្រាត្រ ម៉ោង​ប៉ុន្មាន ទៅ​ដល់​កន្លែង​ស្ងាត់​ជ្រងំ ដើរ​ដាច់​សង្វែង​យ៉ាងណា ក៏​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ចំពោះ​គេ​ដែរ។ ៦-សិង្ហបុរី ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក ដែល​អនុវត្ត​វិន័យ និង​ច្បាប់​យ៉ាង​ហ្មត់ចត់​បំផុត គ្រប់​ជ្រុង​ជ្រោយ គ្មាន​ការ​លើក​លែង សូម្បី​តែ​វិន័យ​តូច​កំប៉ិកកំប៉ុក​​ប៉ុណ្ណា​ក៏​ដោយ ត្រូវ​តែ​អនុវត្ត​ឲ្យ​ខាង​តែ​បាន។ អាស្រ័យ​ដោយ​សារ​នយោបាយ​គេ​ដើរ​ត្រូវ គេ​អាច​ក្លាយ​ជា​ប្រទេស​ដែល​មាន​ខឿន​សេដ្ឋកិច្ច​រុងរឿង រហូត​មាន​ឈ្មោះ​ជា «កូន​នាគ​អាស៊ី» (ជប៉ុន​ជាប់​ឈ្មោះ​ជា​នាគ​អាស៊ី)។ នយោបាយ​សំខាន់ៗ​របស់​លោក​លីខ្វាន់យូ មាន​ដូចជា៖ -មាន​គណបក្ស​តែ​មួយ​ គឺ​គណបក្ស​ People's Action Party ដែល​លោក​ជា​អ្នក​បង្កើត។ អ្នក​ណា​ហ៊ាន​ប្រឆាំង​នឹង​នយោបាយ​លោក​លីខ្វាន់យូ ឬ​បង្កើត​គណបក្ស​ថ្មី ត្រូវ​លោក​លីខ្វាន់​យូ​​ចាប់​ដាក់​ពន្ធនាគារ និង​រំលាយ​គណបក្ស​ចោល​ទាំង​អស់។ លោក​យល់​ថា​សិង្ហបុរី​មិន​អាច​មាន​និន្នាការ​នយោបាយ​ច្រើន​បាន​ទេ ពោល​គឺ​ត្រូវ​ដើរ​តាម​បន្ទាត់​នយោបាយ​តែ​មួយ​ដែល​លោក​បាន​ត្រួស​ត្រាយ​ផ្លូវ​រួច​ហើយ។ -ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ ព្រោះ​ប្រទេស​មាន​ផ្ទៃ​ដី​តូច បើ​គ្មាន​តម្រិះវិជ្ជា​ជ្រៅជ្រះ​ មុខ​តែ​ប្រឈម​នឹង​បញ្ហា​ពិបាក​ច្រើន ដូចនេះ​ការ​ពង្រឹង​វិស័យ​អប់រំ និង​ធនធាន​មនុស្ស ស្ថិត​នៅ​ក្នុង​កម្មវិធី​ជា​អាទិភាព​របស់​លោក​លីខ្វាន់យូ។ វិស័យ​អប់​រំ​នៅ​សិង្ហបុរី​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​ស្តង់​ដារ​ខ្ពស់​កម្រិត​កំពូល​នៅ​ក្នុង​ពិភពលោក។ -សណ្ដាប់ធ្នាប់ ទាំង​សណ្ដាប់​ធ្នាប់​សង្គម និង​បរិស្ថាន​ស្អាត ចរាចរ​ល្អ សង្គម​គ្មាន​ភាព​អនាធិបតេយ្យ គ្មាន​អំពើ​ឆក់​ប្លន់ ឬ​អំពើ​ពាលា​អាវាសែ​អ្វី​ទាំងអស់។ ការ​បំបាត់​អំពើ​ពុករលួយ ដោយ​ផ្ដល់​ប្រាក់​ខែ ឬ​ប្រាក់​បៀវត្ស​ខ្ពស់​សម្រាប់​មន្ត្រី​រដ្ឋការ។ -លើក​ស្ទួយ «សមភាព​បុរស-ស្ត្រី gender equality» ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ និង​ឧស្សាហូបនីយកម្ម (industrialization) មាន​ន័យ​ថា​កែប្រែ​ប្រទេស​ឲ្យ​ក្លាយ​ជា​ប្រទេស​ឧស្សាហកម្ម (នយោបាយ​នេះ​នៅតែ​ត្រូវ​យក​មក​អនុវត្ត រហូត​ដល់​សព្វថ្ងៃ)។ -ប្រឈម​នឹង​ការ​ខ្វះ​ខាត​ធនធាន​ធម្មជាតិ លោក​លីខ្វាន់យូ ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​សេដ្ឋកិច្ច ដោយ​កែប្រែ​ប្រទេស​ជា​តំបន់​នាំចេញ «ផលិតផល​សម្រេច -finished goods» និង​ដើរ​កៀងគរ​វិនិយោគិន​បរទេស ឲ្យ​ទៅ​បណ្ដាក់​ទុន​សិង្ហបុរី (foreign investment)។ -លោក​លីខ្វាន់យូ ជា​មេដឹកនាំ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​បំផុត (commitment) ក្នុង​ការ​សម្រេច​ឲ្យ​បាន​ផែនការ​ដែល​លោក​ដាក់​ចេញ ទោះ​បី​ត្រូវ​បង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ (at all cost) មាន​ន័យ​ថា​អ្វី​ដែល​លោក​ដាក់​ចេញ​មក​ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន ដោយ​គ្មាន​ការ​លើក​លែង គ្មាន​អ្វី​មក​រារាំង គ្មាន​អ្វី​មក​ហាម​ឃាត់បាន ពោល​គឺ​ «លូកដៃ ដាច់​ដៃ លូក​ជើង​ ដាច់​ជើង»។ -អំពី​វិស័យ​សិទ្ធិ​មនុស្ស មជ្ឈដ្ឋាន​អ្នក​សេរី​និយម ចាត់​ទុក​ថា​លោក​លីខ្វាន់យូ រឹតត្បិត​សេរីភាព​បុគ្គល​ច្រើន​ពេក។ លោក​លីខ្វាន់យូ បាន​ឆ្លើយ​តប​វិញ​ថា នយោបាយ​រឹតត្បិត​សេរីភាព​បែប​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ ក្នុង​នាម​ជា​កោសិកា​សង្គម ត្រូវ​មាន​ស្មារតី​ទទួល​ខុសត្រូវ ថា​តើ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម ត្រូវ​ធ្វើ​អ្វីខ្លះ? ត្រូវ​មាន​កាតព្វកិច្ច​ និង​ទំនួល​ខុសត្រូវ​កម្រិត​ណា? មិន​ថា​មជ្ឈដ្ឋាន​ខាង​ក្រៅ គេ​រិះ​គន់​ ឬ​វាយ​តម្លៃ​លោក​លីខ្វាន់យូ​ថា​ជា «អ្នក​អត្តាធិបតយ្យ -autocrat» ឬ​ «អ្នក​អាជ្ញា​និយម -authoritarian» យ៉ាង​ណា​ទេ តែ​អ្វី​ដែល​គេ​មិន​អាច​ប្រកែក​បាន គឺ​នយោបាយ​របស់​លោក​លីខ្វាន់យូ​នេះ​ហើយ ដែល​នាំ​សិង្ហបុរី​ឲ្យ​រីក​ចម្រើន​ដូច​សព្វថ្ងៃ។ ថ្វីត្បិត​ជា​មេដឹកនាំ​ផ្ដាច់​ការ ក៏​លោក​មិន​មែន​ជា​អ្នក​កុម្មយនិស្ត​និយម​ ហើយ​ក៏​មិន​មែន​ជា​មេដឹកនាំ​ឃោរឃៅ (dictator) ​ដែល​ដើរ​តែ​កាប់​សម្លាប់​មនុស្ស​ ឬ​ធ្វើ​បាប​មនុស្ស​ដោយ​ឥត​មូលហេតុ​ ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​នោះ​ក៏​ទេ​ដែរ។ នៅ​ក្នុុងនយោបាយ​ការបរទេស ក្នុ​ងអំឡុង​សង្គ្រាម​ត្រជាក់ លោក​តែ​ង​តែ​គាំទ្រ​​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ដែល​ប្រឆាំង​នឹង​លទ្ធិកុម្មុុយនិស្ត។ លោក​លីខ្វាន់យូ បង្ហាញ​ទស្សនៈ​នយោបាយ​របស់​លោក​ថា​លទ្ធិ​នយោបាយ​មួយ​ មិន​អាច​អនុវត្ត​បាន​គ្រប់​កាលៈទេសៈ​​ទេ មានន័យ​ថា​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ត្រូវ​​មាន​បែប​ផែន​របស់​វា ដូច​ជា «ប្រជាធិបតេយ្យ​តាម​បែប​បស្ចិមប្រទេស» និង «ប្រជាធិបតេយ្យ​តាម​បែប​អាស៊ី» ដោយ​លោក​សង្កត់​ធ្ងន់​អំពី «តម្លៃ​អាស៊ី -Asian value» ព្រោះ​ទ្វីប​អាស៊ី​មាន​លក្ខណៈ​​ស្មគស្មាញ​ ចម្រុះ​ដោយ​វប្បធម៌​​ច្រើន ដែល​មិន​អាច​យក​ស្តង់ដារ​ប្រជាធិបតេយ្យ​​តាម​បែប​​បស្ចិម​ប្រទេស​ ​ទៅ​អនុវត្ត​ជោគ​ជ័យ​ ដោយ​គ្មាន​ការ​កែ​ច្នៃ​នោះ​ទេ។ នេះ​ជា​ទស្សនៈ​របស់​លោក​លីខ្វាន់យូ៕ ប្រែ​សម្រួល៖ អន សំអាង ប្រភព៖​ scmp.com , britannica.com , harvard.edu , technologyandpolicy.org , wikipedia.org , BBC , countrystudies.com

source : thebnews

តើ​លោក​លីខ្វាន់យូ​ ដឹកនាំ​ប្រទេស​តាម​របៀបណា ទើប​ធ្វើ​ឲ្យ​សិង្ហបុរី​ក្លាយជាកូន​នាគ​អាស៊ីដូច​សព្វថ្ងៃ?

ពួកសាសនា គឺជាពួកអាត្មានិយម គិតតែផលប្រយោជន៏ផ្ទាល់ខ្លួន។
------*****-----

Lee Kuan Yew : គ្មានសាសនា ប៉ុន្តែគាត់មានដួងចិត្តអាណិតស្រលាញ់ ជនជាតិ Singapore និងមានទស្សនវិស័យភ្លឺស្វាងក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។ គាត់បានដឹកនាំ និងកសាងប្រទេស Singapore ពីប្រទេសក្រលំបាក ក្លាយជាប្រទេសដែលមានការរីកចំរើន។
------*****-----
Veasna Khem : គ្មានសាសនា ប៉ុន្តែគាត់ជាមនុស្សយល់ធម៌ និងពាល់ត្រូវធម៌ ហើយគាត់មានដួងចិត្តអាណិតស្រលាញ់ មនុស្សជាតិ និងទស្សនវិស័យភ្លឺស្វាងក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។ គាត់បាននឹងកំពុងធ្វើការផ្តល់មូលដ្ឋានពិចារណាជាប្រចាំដល់ពលរដ្ឋខ្មែរ លើផ្នែក នយោបាយ/ប្រជាធិបតេយ្យ សីលធម៌សង្គម និងកិច្ចបដិបត្តិព្រះធម៌ ដោយមិនខ្វល់ខ្វាយពីអ្នកគាំទ្រ ប៉ុន្តែខ្វល់ខ្វាយបំផុតថាអ្វីដែលយើងធ្វើត្រូវឬខុស។ បើយល់ថាត្រូវ គឺគាត់ចាប់ផ្តើមធ្វើ។ www.camldp.org

lee kuan yew & khem veasna are non religion

ប្រធានាធិបតី​ និង​នាយករដ្ឋមន្ត្រី​ដែល​ក្រី​ក្រ​បំផុត​នៅ​ក្នុង​ពិភពលោកប្រភព៖​ បរទេស​
ស្រប ​ពេល​ដែល​​​ប្រធានាធិបតី​ និង​នាយករដ្ឋ​មន្ត្រី​​នៃ​បណ្ដា​ប្រទេស​​ស្ទើរ​តែ​ទាំង​អស់​​មាន​ជីវភាព​​សម ​រម្យ​ ​​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​​ទាំង​ពីរ​រូប​ខាង​ក្រោម​នេះ​ ត្រូវ​បានគេ​ចាត់​ទុក​ថា​ មាន​ជីវភាព​ក្រីក្រ​ជាង​គេ​បំផុត​។ ​​

១-លោក ចូសេ មូជីកា (Jose Mujica)

ទិន្នន័យ​សង្ខេប
មុខតំណែង ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយរ៉ាហ្កាយ
កើត ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ១៩៣៥ (អាយុ ៧៩ឆ្នាំ)
ទីកន្លែង​កំណើត រដ្ឋ​ធានី​ម៉ុងតេវីដេអូ ប្រទេស​យូរូហ្កាយ ឬ​អ៊ុយរ៉ាហ្កាយ (Uruguay)
ប្រវត្តិ​តស៊ូ និង​ប្រវត្តិ​នយោបាយ ជា​អតីត​អ្នក​តស៊ូ​ក្នុង​ព្រៃ (guerrilla)
និន្នាការ​នយោបាយ ជា​អ្នក​ឆ្វេងនិយម (left-wing)
ជំនឿ​សាសនា មិន​កាន់​សាសនា (atheist)

...តើ​អ្នក​ដឹង​ទេ​ ប្រធានាធិបតី​អាមេរិក​ណា​ខ្លះ អាច​និយាយ​បាន​ច្រើន​ភាសា​ជាង​គេ?...

កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​យូរូហ្កាយ (Uruguay) ចាប់​តាំង​ពី​ឆ្នាំ២០១០ រៀង​មក។ លោក​គ្មាន​ចិត្ត​លោភលន់ ​ប្រាថ្នា​ទ្រព្យ​សម្បត្តិ​អ្វី​ទាំង​អស់ ហើយ​ថែម​ទាំង​បរិច្ចាគ​ប្រាក់​បៀវត្ស​របស់​លោក​ដើម្បី​ធ្វើ​សប្បុរស​ទាន​ សម្រាប់​អ្នក​ដទៃ​ទៀត​ផង។ លោក​មិន​ប្រាថ្នា​ជីវិត​ហ៊ឺហា​ ឬ​ស៊ីវិល័យ ប្រណីតភាព​អ្វី​ទាំង​អស់ លោក​រស់​នៅ​ក្នុង​កូនខ្ទម​ដូច​ខ្ទមចាំចាប​គេហដ្ឋាន​ស្រុកស្រែ និង​ជិះឡាន​ចាស់​ម៉ាក​វ៉ុលស្វាហ្គែន (Volkswagen) ដែល​ប្រើ​តាំង​ពី​ឆ្នាំ ១៩៨៧ មក​ដល់​បច្ចុប្បន្ន ក៏​នៅតែ​ជិះ​ឡាន​មួយ​ហ្នឹង​ដដែល​។​

និវេសនដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ ដែល​រដ្ឋ​បាន​ផ្ដល់​សិទ្ធិ​សម្រាប់​លោក​ស្នាក់​នៅ​ក្នុង​នាម​ជា​ ប្រធានាធិបតី លោក​មិន​បាន​ស្នាក់​នៅ​ទេ សុខចិត្ត​ទៅ​នៅ​ផ្ទះ​ឯ​ស្រុក​ស្រែ ដែល​ធ្លុះ​ធ្លាយ​ដោយ​អន្លើ។ ក្រៅ​ពី​អាជីព​នយោបាយ​ជា​ប្រធានាធិបតី លោក​ឆ្លៀត​ដាំ​ផ្កា និង​បន្លែ​លក់។

...ដឹង​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក​ ពូទីន មាន​ទ្រព្យសម្បត្តិ​ប៉ុន្មាន​​លាន​ដុល្លារ​?...

ជម្រះ​ស្មៅ ដាំ​បន្លែ ថែ​សួន ដោយ​ខ្លួន​លោក​ ពីរ​នាក់​ភរិយា ដោយ​មិន​ត្រូវ​ការ​អ្នក​បម្រើ ឬ​កងការពារ អ្វី​ទាំងអស់ ពោល​គឺ​លោក​ចូល​ចិត្ត​រស់​នៅ​ដូច​ប្រជាពលរដ្ឋ​សាមញ្ញ។ ទ្រព្យ​សម្បត្តិ​ដែល​លោក​មាន គឺ​ឡាន​ម៉ាក​វ៉ុលស្វាហ្គែន ដែល​លោក​ទិញ​តាំង​ពី​ឆ្នាំ១៩៨៧ នៅ​តែ​ជិះ​រហូត​ដល់​សព្វថ្ងៃ។

ប្រាក់​ខែ​របស់​លោក​មួយ​ខែ ១២ ០០០ ដុល្លារ លោក​បរិច្ចាគ ៩០% សម្រាប់​ជួយ​អ្នក​ក្រីក្រ។
កាលពី​ឆ្នាំ ២០១០ ក្នុង​ឱកាស​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក​ប្រចាំឆ្នាំ លោក​មាន​ទ្រព្យ​សម្បត្តិ ១៨០០ ដុល្លារ ​​ដែល​ជា​តម្លៃ​រថយន្ត​វ៉ុលស្វាហ្គែន ទិញ​តាំង​ពី​ឆ្នាំ ១៩៨៧​របស់​លោក​។ ឆ្នាំ២០១២ លោក​បន្ថែម​ទ្រព្យ​សម្បត្តិ​របស់​ភរិយា ដែល​រួម​មាន​ដីស្រែ ត្រាក់ទ័រ និង​ផ្ទះ សរុប​ជា​ទឹក​ប្រាក់ ២១៥ ០០០ ដុល្លារ(ជាង​ម្ភៃ​ម៉ឺន)។
the poorest and non religion leader
the poorest and non religion leader
The poorest and non religion leader 

Wikipedia

ប្រធានាធិបតី​ និង​នាយករដ្ឋមន្ត្រី​ដែល គ្មានសាសនា នឹង ​ក្រី​ក្រ​បំផុត​នៅ​ក្នុង​ពិភពលោក

share this

Blogger templates. Proudly Powered by Blogger.