Showing posts with label នាទីអបរំ. Show all posts

​​
ខួរក្បាលគឺជាសេរីរាង្គដ៏​សំខាន់​បំផុត​មួយ​នៃ​សារពាង្គ​កាយ​យើង ព្រោះ​អ្វីៗ​ទាំង​អស់​គឺ​ស្ថិត នៅ​ក្រោម​ការត្រួត​ពិនិត្យ ​និង​បញ្ញា​ពី​ខួរ​ក្បាល​ទាំងអស់​។ វា​មិន​ត្រឹម​តែ​ធ្វើ​ការងា​រ​ជា​ច្រើន​នៅ​ក្នុងសា​រ​ពាង្គ​កាយ​របស់​យើង​តែ ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង គិតគូរ វិភាគ​នូវ​រឿង​រ៉ាវ និង​ត្រូវ​កត់​ត្រា​នូវ​អ្វី​ៗ​ជាច្រើន​ទៀត​ផង​ដែរ។ ខួរ​ក្បាល​ជា​សរីរាង្គ​ដ៏អ​ស្ចារ្យ​មួយ ព្រោះ​អី​វា​អាច​ធ្វើ​កិច្ច​ការ​ងារ​ច្រើន​ណាស់ ហើយក៏​មិន​ងាយ​ចុះ​ខ្សោយ​ឡើយ ប៉ុន្តែ​បើ​អ្នក​មាន​ទម្លាប់​អាក្រក់​ណា​មួយ​ក្នុង​ចំណោម​ដប់​ខាង​ក្រោម​នេះ សូម​មេត្តា​ធ្វើ​ការ​ផ្លាស់​ប្តូរ​ចាប់​ពី​ពេល​នេះទៅ។
1. មិនទទួលទានអាហារពេលព្រឹក
មនុស្សខ្ជិលភាគច្រើនប្រសិន​បើជា​គេ​ងើប​ពី​ដំណេក​នៅ​ម៉ោង 8 រឺ 9 ព្រឹក​នោះ គឺ​តែង​តែ​រំលង​អាហារ​ពេល​ព្រឹក​ហើយ​ចាំ​ញ៉ាំ​អាហា​រ​ថ្ងៃត្រង់ តែម្តង។ វា​មិន​មែន​ជា​ទំលាប់​ល្អ​នោះ​ទេ ព្រោះ​អី​អាហារ​ពេល​ព្រឹក​គឺ​ជា អាហា​រ​ដ៏​សំខាន់​បំផុត​ប្រចាំ​ថ្ងៃ វា​នឹង​ផ្តល់​ថាមពល​ដល់​ខួរ​ក្បាល និង​រាង​កាយ​អោយ​មាន​ភាព​មាំ​មួន​ផងដែរ។
2. ញ៉ាំអាហារហួសហេតុ
ញ៉ាំអាហារគឺជារឿងល្អ ប៉ុន្តែប្រសិន​បើយើង​ទំលាប់​ញ៉ាំ​ច្រើន​ពេក នោះវា​អាច​ប៉ះពា​ល់​ខ្លាំង​ដល់​ខួរក្បា​ល។ នៅ​ពេល​ដែល​យើង​ញ៉ាំអា​ហារ ច្រើន​ម្តងៗ សំពាធ​ឈាម​រប​ស់​សសៃ​ឈាម​ក្រហម​នឹង​រីក​មាឌ មិន​អាច​បញ្ជូន​ឈាម​ទៅ​ដល់​ខួរ​ក្បាល​បាន​គ្រប់​គ្រាន់។
3. ជក់បារី
នៅក្នុងផ្សែងបារីវាមានផ្ទុក​ដោយ​សារ​ធាតុ​ប៉ះ​ពាល់​ជា​ច្រើន​ដល់​រាង្គ​កាយ​ យើង។ ក្រៅ​ពី​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ដល់​សួត ស្បែក ធ្មេញ ហើយនោះ សារ​ធាតុ​គីមី​ទាំង​នោះ​ក៏​ប៉ះ​ពាល់​ខ្លាំង​ដល់​ខួរ​ក្បាល​ផង​ដែរ ដូច​ជា​ជំងឺ​ភ្លេច​ភ្លាំង និង​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ជាដើម។
4. ទទួលទានរបស់ផ្អែមច្រើនពេក
ការទទួលទានម្អូបអាហារ រឺនំ​បង្អែម​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ពេក នឹង​ប៉ះ​ពាល់​ទៅ​ដល់​លើ​ការ​ស្រូប​យក ជាតិ​ប្រូតេ​អ៊ីន នឹង​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ​បាន។ សារធាតុ​ទាំង​នេះ​សុទ្ធ​តែ​ជាសារ​ធាតុ​ពិសេស និង​ចាំ​បាច់​បំផុត ហើយ​កង្វះ​ខាត​វា​ក៏​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​នៃ​ខួរ​ក្បាលដែរ។
5. ស្រូបយកផ្សែងពុល
ពិភពលោកកាន់តែអភិវឌ្ឍន៍ទៅមុខ ការ​បំពុល​បរិស្ថាន​ក៏​កាន់​តែ​មាន​ច្រើន គួរ​អោយ​ព្រួយ​បារម្ភ​ផង​ដែរ។ រូបភាព​នៃ​ផ្សែង​ពុល​មាន​ច្រើន ដែល​មាន​ដូច​ជា​ចេញ​ពី​រោង​ចក្រ ម៉ូតូ ឡាន គ្រឿង​ចក្រ ផ្សែង​បារី និង​ចេញ​ពី​ការ​ដុត​សម្រាម សាកសព សត្វ​និង​មនុស្ស​ជា​ដើម។ ផ្សែង​ពុល​ទាំង​នេះ​ផ្ទុក​ដោយ​សារធាតុ​ពុល​ច្រើន ជា​ពិសេស​កាបូន ដែល​អាច​អោយ​ខួរ​ក្បាល​ដំណើរ​ការ​​មិន​ប្រក្រតី​បាន។
6. ដេកមិនគ្រប់គ្រាន់ រឺដេកជ្រុលពេក
ក្នុងមួយថ្ងៃ ខួរក្បាល​ត្រូវ​ការ​សម្រាក​យ៉ាង​ហោច​ណាស់​ក៏ 7 ម៉ោង​កន្លះ​ទៅ 8 ម៉ោង​កន្លះ​ដែរ ដើម្បី​បង្កើត​កោសិកា​ថ្មី។ ប្រសិន​បើ​យើង​ដេក​មិន​គ្រប់​គ្រាន់ រឺ​ក៏​ដេក​ជ្រុល នោះ​ខួរ​ក្បាល​អ្នក​នឹង​ដំណើរ​ការ​មិន​ប្រក្រតី​នោះ​ឡើយ ហើយ​ក៏​ឆាប់​ភ្លេច​ភ្លាំង​ដែរ។
7. ដេកគ្របមុខ រឺបន្ទប់ហប់គ្មានខ្យល់ចេញចូល
មនុស្សមួយចំនួនមានទំលាប់ដេកគ្រប​មុខ ដោយ​មូល​ហេតុ​នោះ​អាច​មក​ពី​រងារ​ពេក ថ្លង់ រឺ​ក៏​ខ្លាច​ខ្មោច។ ការ​ដេក​ទាំង​គ្រប​មុខ​ដូច្នេះ​ធ្វើ​អោយ​ការ​ស្រូប​យកអុកស៊ី​សែន​មាន​កម្រិត ​តិចតួច ​អាច​អោយ​យើង​ភ្ញាក់​ឡើង​មាន​អារម្មណ៍​ធីង​ធោង​បាន។
8. ខំប្រឹងគិត រឺធ្វើការ ទាំងខ្លួនឯងឈឺ
ការខំរៀន រឹធ្វើការទាំងខ្លួនឯងឈឺ អាច​អោយ​អ្ន​ក​ឈឺ​លើស​ដើម​បាន។ កំឡុង​ពេល​ដែល​យើង​ឈឺ ខួរ​ក្បាល​របស់​យើង​មាន​ភាព​ទន់​ខ្សោយ​ទៅ​ហើយ ប្រសិន​បើ​យើង​នៅតែ​ប្រើ​វា​អោយ​ធ្វើ​ការ​ធ្ងន់​ទៀត នោះវា​នឹង​កាន់​តែ​ធ្លាក់​ខ្សោយ​ថែម​មួយ​កម្រិត​ទៀត។
9. មិនចេះហ្វឹកហាត់ខួរក្បាល
ខួរក្បាលរបស់អ្នកគឺប្រៀបបានដូចជាកាំបិតអញ្ចឹង កាល​ណា​យើង​កាន់​តែ​ប្រើ ​និង​ឧស្សាហ៍​សំលៀង​ នោះ​វា​នឹង​នៅ​តែ​មុត​ល្អ។​ សូម​កុំ​ទំលាប់​ដេក​ច្រើន​ មិន​ចេះ​ហ្វឹក​ហាត់​ខួរ​ក្បាល​អ្នក​អោយ​នៅ​ស្ពឹក​ស្រពន់​ឡើយ។​ ឧស្សាហ៍​លេង​ហ្គេម​ ដោះ​ស្រាយ​ចំណោទ​ អាន​សៀវភៅ​ សិក្សា​អ្វី​ថ្មីៗ​ សុទ្ធ​តែ​ជា​វិធី​លត់​ដំ​ខួរ​ក្បាល​ដ៏​ល្អ។
10. មានទំលាប់មិនសូវនិយាយស្តីច្រើន
ការនិយាយស្តីក៏ជាការហ្វឹកហាត់ខួរក្បាលមួយដែរ ហើយ​យើង​អាច​កត់​សម្គាល់​ឃើញ​ថា​មនុស្ស​ដែល និយាយ​ស្តី​ច្រើន និង​ពោរ​ពេញ​ដោយ​អត្ថន័យ ពួក​គេ​សុទ្ធ​តែ​មាន​ខួរ​ក្បាល​ល្អ។ មនុស្ស​ដែល​មិន​ឧស្សាហ៍​និយាយ​ស្តី​ភាគ​ច្រើន មាន​ការ​គិត​យឹត ហើយ​ក៏​មិន​រហ័ស​ល្អ​នោះ​ទេ។
យើងជឿថាយ៉ាងហោចណាស់ក៏អ្នកមានទំលាប់​អាក្រក់​មួយ​ក្នុង​ចំណោម​នេះ​ដែរ ហើយ​ប្រសិន​បើ​ដូច្នេះ​សូម​មេត្តា​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​វា​នៅ​ថ្ងៃ​នេះ​ ភ្លាម​ទៅ។ មាន​ខួរ​ក្បាល​ដ៏​ល្អ និង​មាន​ភាព​ស្រស់​ថ្លា​គឺ​ជា​រឿង​ដ៏​ល្អ​មួយ ព្រោះ​យើង​អាច​បំពេញ​កិច្ច​ការ​ងារ​ផ្សេង​ៗ​បាន​ដោយ​ងាយ​ស្រួល រហ័ស ហើយ​វា​ក៏​នាំ​យើង​អោយ​ក្លាយ​ទៅ​ជា​មនុស្ស​មួយ​ជោគ​ជ័យ​ផង​ដែរ។
source : http://cambo-report.com/Default1.aspx

ទម្លាប់​អាក្រក់​ទាំង​ដប់ ដែល​កំពុង​តែ​បំផ្លាញ​ខួរ​ក្បាល​អ្នក​ដោយ​មិន​ដឹង​ខ្លួន

ចុចអានបន្ត →

ពាណិជ្ជកម្មរបស់ក្រុមហ៊ុនភេសជ្ជៈ Red Bull អាចនឹងធ្វើឲ្យ​ប្រិយមិត្តមួយចំនួនហូរទឹកភ្នែកដោយ​មិន​​ដឹង​ខ្លួន! ថ្វីត្បិតថា ឃ្លីបវីដេអូ​មួយនេះ បង្កើតឡើងតាំងពីឆ្នាំ ២០១២ ពិតមែន
តែអត្ថន័យរបស់វានៅតែធ្វើឲ្យអ្នកទស្សនារំជួលចិត្ត ក្តុក​ក្តួល​ក្នុង​អារម្មណ៍។

វា​ត្រូវបានសរសេរបកប្រែជាភាសាអង់គ្លេសដោយ Deffy Melody និង បង្ហោះនៅក្នុងគេហទំព័រ Youtube ដូច្នេះប្រិយមិត្ត​ពិត​ជា​​ងាយស្រួល​ស្វែង​យល់​អត្ថ​ន័យ​ក្នុង​សាច់​រឿង​​នេះ​ជាក់​ជា​ពុំ​ខាន។ ដើម្បី​ឲ្យ​កាន់​តែ​ជ្រាប​ច្បាស់ សូមប្រិយ​មិត្ត​ទស្សនាវីដេអូបន្ត៖

ទស្សនាហើយ រំភើប ទប់ទឹកភ្នែកមិនបាន

share this

Blogger templates. Proudly Powered by Blogger.