ស្រប ពេលដែលប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសស្ទើរតែទាំងអស់មានជីវភាពសម រម្យ ប្រមុខដឹកនាំរដ្ឋាភិបាលទាំងពីររូបខាងក្រោមនេះ ត្រូវបានគេចាត់ទុកថា មានជីវភាពក្រីក្រជាងគេបំផុត។
១-លោក ចូសេ មូជីកា (Jose Mujica)
ទិន្នន័យសង្ខេប
មុខតំណែង ប្រធានាធិបតីនៃប្រទេសអ៊ុយរ៉ាហ្កាយ
កើត ថ្ងៃទី ២០ ខែឧសភា ឆ្នាំ១៩៣៥ (អាយុ ៧៩ឆ្នាំ)
ទីកន្លែងកំណើត រដ្ឋធានីម៉ុងតេវីដេអូ ប្រទេសយូរូហ្កាយ ឬអ៊ុយរ៉ាហ្កាយ (Uruguay)
ប្រវត្តិតស៊ូ និងប្រវត្តិនយោបាយ ជាអតីតអ្នកតស៊ូក្នុងព្រៃ (guerrilla)
និន្នាការនយោបាយ ជាអ្នកឆ្វេងនិយម (left-wing)
ជំនឿសាសនា មិនកាន់សាសនា (atheist)
...តើអ្នកដឹងទេ ប្រធានាធិបតីអាមេរិកណាខ្លះ អាចនិយាយបានច្រើនភាសាជាងគេ?...
កាន់តំណែងជាប្រធានាធិបតីនៃប្រទេសយូរូហ្កាយ (Uruguay) ចាប់តាំងពីឆ្នាំ២០១០ រៀងមក។ លោកគ្មានចិត្តលោភលន់ ប្រាថ្នាទ្រព្យសម្បត្តិអ្វីទាំងអស់ ហើយថែមទាំងបរិច្ចាគប្រាក់បៀវត្សរបស់លោកដើម្បីធ្វើសប្បុរសទាន សម្រាប់អ្នកដទៃទៀតផង។ លោកមិនប្រាថ្នាជីវិតហ៊ឺហា ឬស៊ីវិល័យ ប្រណីតភាពអ្វីទាំងអស់ លោករស់នៅក្នុងកូនខ្ទមដូចខ្ទមចាំចាបគេហដ្ឋានស្រុកស្រែ និងជិះឡានចាស់ម៉ាកវ៉ុលស្វាហ្គែន (Volkswagen) ដែលប្រើតាំងពីឆ្នាំ ១៩៨៧ មកដល់បច្ចុប្បន្ន ក៏នៅតែជិះឡានមួយហ្នឹងដដែល។
និវេសនដ្ឋានដ៏ធំស្កឹមស្កៃ ដែលរដ្ឋបានផ្ដល់សិទ្ធិសម្រាប់លោកស្នាក់នៅក្នុងនាមជា ប្រធានាធិបតី លោកមិនបានស្នាក់នៅទេ សុខចិត្តទៅនៅផ្ទះឯស្រុកស្រែ ដែលធ្លុះធ្លាយដោយអន្លើ។ ក្រៅពីអាជីពនយោបាយជាប្រធានាធិបតី លោកឆ្លៀតដាំផ្កា និងបន្លែលក់។
...ដឹងថាប្រធានាធិបតីរុស្ស៊ីលោក ពូទីន មានទ្រព្យសម្បត្តិប៉ុន្មានលានដុល្លារ?...
ជម្រះស្មៅ ដាំបន្លែ ថែសួន ដោយខ្លួនលោក ពីរនាក់ភរិយា ដោយមិនត្រូវការអ្នកបម្រើ ឬកងការពារ អ្វីទាំងអស់ ពោលគឺលោកចូលចិត្តរស់នៅដូចប្រជាពលរដ្ឋសាមញ្ញ។ ទ្រព្យសម្បត្តិដែលលោកមាន គឺឡានម៉ាកវ៉ុលស្វាហ្គែន ដែលលោកទិញតាំងពីឆ្នាំ១៩៨៧ នៅតែជិះរហូតដល់សព្វថ្ងៃ។
ប្រាក់ខែរបស់លោកមួយខែ ១២ ០០០ ដុល្លារ លោកបរិច្ចាគ ៩០% សម្រាប់ជួយអ្នកក្រីក្រ។
កាលពីឆ្នាំ ២០១០ ក្នុងឱកាសប្រកាសទ្រព្យសម្បត្តិរបស់លោកប្រចាំឆ្នាំ លោកមានទ្រព្យសម្បត្តិ ១៨០០ ដុល្លារ ដែលជាតម្លៃរថយន្តវ៉ុលស្វាហ្គែន ទិញតាំងពីឆ្នាំ ១៩៨៧របស់លោក។ ឆ្នាំ២០១២ លោកបន្ថែមទ្រព្យសម្បត្តិរបស់ភរិយា ដែលរួមមានដីស្រែ ត្រាក់ទ័រ និងផ្ទះ សរុបជាទឹកប្រាក់ ២១៥ ០០០ ដុល្លារ(ជាងម្ភៃម៉ឺន)។
the poorest and non religion leader |
Wikipedia
0 comments:
Post a Comment