១- មា អនុស្សវេន កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២- មា បរម្បរាយ កុំអាលជឿព្រោះទំនៀមទម្លាប់ ។
៣- មា ឥតិកិរាយ កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤- មា បិដកសម្បទានេន កុំអាលជឿព្រោះការអាងក្បួន ឬគម្ពីរ ។
៥- មា តក្កហេតុ កុំអាលជឿព្រោះតក្កវិជ្ជា ។
៦- មា នយហេតុ កុំអាលជឿព្រោះអនុមាន ឬលំនឹកស្មាន ។
៧- មា អាការបរិវិតក្កេន កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨- មា ទិដ្ឋិនិជ្ឈានក្ខន្តិយា កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យពិច័យហើយ ។
៩- មា ភព្វរូបតាយ កុំអាលជឿព្រោះឃើញទំនងគួរឱ្យជឿ ។
១០- មា សមណោ នោ គរូតិ កុំអាលជឿព្រោះយល់ថា សមណៈ ឬបុគ្គលរូបនេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច ? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ថា «លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា រឿងទាំងអស់នោះជាអកុសល ជាកុសល មានទោស មិនមានទោសជាដើម ហើយទើបគួរលះបង់ចោល ឬបដិបត្តិតាម ៕
ដកស្រង់ចេញពីគេហទំព័រ ទ្រឹស្តីពុទ្ធចក្រ
0 comments:
Post a Comment